កន្លែងកំសាន្តទាំង៣កន្លែងក្នុងខេត្តកំពតដែលស្រស់ស្អាតបំផុតដែលអ្នកមិនធ្លាប់បានទៅដល់
នៅក្នុងប្រទេសកម្ពុជាយើង សម្បូរទៅដោយរម្មណ៍ដ្ឋានទេសធម្មជាតិជាច្រើនកន្លែងដែលគួរអោយចង់គយគន់ និងចង់ទៅទស្សនា។
១. ទំនប់ម្លិច
ទំនប់ម្លិច ឬ រំលេច គឺជាទំនប់ប្រវត្តិសាស្រ្តមួយតាំងពីរបបខ្មែរក្រហម។ ទំនប់នេះមានទីតាំងស្ថិតនៅឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត ដែលមានចម្ងាយប្រមាណ៩០គីឡូម៉ែតពីរាជធានីភ្នំពេញ។ ទំនប់ម្លិចមានវាលបឹងដ៏ថ្លាឈ្វេង ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក។ នៅជិតទំនប់មានភ្នំធំៗលាតសន្ធឹងក្បែរទំនប់ហាក់បីដូចជាធម្មជាតិដ៏ស្រស់ត្រកាលមួយកំពុងតែនៅនឹងមុខយើងយ៉ាងដូច្នេះ។
២. អន្លង់ខៀវ
អន្លង់ខៀវស្ថិតក្នុងសហគមន៏ធម្មជាតិព្រែកត្នោតដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ វាជាអន្លង់មួយដែលមានអាងទឹកធម្មជាតិស្រស់ស្អាត ថ្លាឈ្វេង ត្រជាក់ ព្រមជាមួយនឹងព្រៃព្រឹក្សាអមជុំវិញអន្លង់ផងដែរ។
3. ត្រពាំងសង្កែ
សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែគឺជាសហគមន៍ដាំព្រៃកោងកាងមួយកន្លែង ដែលស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ៧គម ពីទីរួមខេត្តកំពត។ ព្រៃកោងកាងមានសារៈសំខាន់ណាស់សម្រាប់ធនធានធម្មជាតិ។ ដើមកោងកាងជួយទប់ស្កាត់ការហូរច្រោះដីឆ្នេរ ផ្តល់ជាជម្រកត្រីពងកូន និងប្រភពចំណីរបស់វារីសត្វសមុទ្រ និងបក្សាបក្សី កាត់បន្ថយកម្ដៅព្រះអាទិត្យ រនាំងបាំងទប់ព្យុះ និងជាតំបន់ទេសចរណ៍ដ៏សំខាន់ផងដែរ។ CamUrban ក៏នឹងនាំលោកអ្នកទៅជិះទូកទស្សនា និងចូលរួមដាំដើមកោងកាងផ្សាភ្ជាប់នឹងធម្មជាតិផងដែរក្នុងកម្មវិធីជំរំធម្មជាតិដែនសមុទ្រភូមិក្តាត នៅថ្ងៃទី១៣ និង ១៤ ឧសភា ២០១៧។ សូមអរគុណបងប្អូនទាំងអស់ដែលបានជាវសំបុត្រចូលរួមជាមួយពួកយើង។
No comments:
Post a Comment